ព័ត៌មានជាតិ

កំសួលប្រឆាំង ការឈ្លានពានរបស់ថៃ មកលើកម្ពុជា បានផ្ទុះឡើងនៅកូរ៉េ ដែលធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់ ចេញធ្វើបាតុកម្មទាមទារ បញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្ត វីរៈកងទ័ពនៅសមរភូមិមុខ

កូរ៉េ ៖ ពេញមួយថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះពោលតាំងពីព្រឹករហូតមកដល់ពេលយប់ម៉ោងនៅប្រទេសកូរ៉េ សហគមន៍ខ្មែរនៅប្រទេសកូរ៉េរាប់ម៉ឺននាក់ បានបន្តបញ្ចេញសំឡេងតាមគ្រប់រូបភាពទាំងអស់ដើម្បីថ្កោលទោសប្រឆាំងការឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជាដែលបានបណ្តាលឱ្យជីវិតមនុស្សស្លាប់រាប់សិបនាក់ និងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតរត់ចេញពីលំនៅដ្ឋាន។

ក្នុងសំឡេងស្រែកប្រឆាំង ការឈ្លានពាន ដោយមានដៃគ្រវីទង់ជាតិផង ពលរដ្ឋខ្មែរបានថ្កោលទោស ការឈ្លានពានរបស់ថៃ មកលើកម្ពុជា ដែលជាប្រទេសមានសេដ្ឋកិច្ចខ្សោយជាង និងមានមាឌតូចជាង ។ ជាមួយគ្នានេះពលរដ្ឋទាំងអស់ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ដាក់សម្ពាធរដ្ឋាភិបាលថៃ ដើម្បីឱ្យមានបទឈប់បាញ់ នៅតាមបន្ទាត់ព្រំដែនដែលកំពុងរាលដាល ហើយកំពុងផ្តាច់ជីវិតជនស្លូតត្រង់។

ក្រៅពីនេះ ពលរដ្ឋទាំងអស់ បានច្រៀងចម្រៀង ដើម្បីលើកទឹកចិត្តទៅដល់វីរៈកងទ័ពកម្ពុជា ដែលឈរនៅតាមបន្ទាត់ព្រំដែន យ៉ាងក្លាហានដើម្បីការពារជាតិរបស់ខ្លួន។
សូមបញ្ជាក់ថាក្រៅពីប្រទេសកូរ៉េក៏មានដែរ ពលរដ្ឋខ្មែរនៅជប៉ុន និងអូស្ត្រាលី រួមទាំងបណ្តាប្រទេសផ្សេងៗទៀតលើពិភពលោក បាននិងកំពុងបន្តធ្វើយុទ្ធនាការប្រឆាំង ការឈ្លានពានរបស់ថៃ យ៉ាងគឃ្លើនមកលើកម្ពុជា៕

To Top