ព័ត៌មានជាតិ

បើតាមលោក ត្រាំ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មស្ថិតក្នុងរបៀបវារៈកិច្ចពិភាក្សាបញ្ចប់ជម្លោះ រវាងប្រទេសកម្ពុជា និងថៃ

Xinhua

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា លោកជឿជាក់ថា ទាំងប្រទេសថៃ និងកម្ពុជា ចង់ដោះស្រាយជម្លោះ បន្ទាប់ពីលោកបានប្រាប់មេដឹកនាំនៃប្រទេសទាំងពីរថា លោកនឹងមិនបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយពួកគេទេ លុះត្រាតែប្រទេសទាំងពីរបញ្ចប់ការប្រយុទ្ធគ្នា។

យោងតាមគេហទំព័រ US News បានឱ្យដឹងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ថា លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មាននៅពេលចាប់ផ្តើមកិច្ចប្រជុំជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen នៅទីក្រុង Turnbery ប្រទេសស្កុតឡែនថា “ខ្ញុំបាននិយាយទៅកាន់នាយករដ្ឋមន្ត្រីទាំងពីរ ខ្ញុំគិតថាពួកគេចង់ដោះស្រាយឥឡូវនេះ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top