ព័ត៌មានជាតិ

សម្តេចធិបតី អញ្ជេីញ ចូលរួមកិច្ចប្រជុំពិសេស នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ ដេីម្បីសម្រេចបទឈប់បាញ់ ជាមួយថៃ

ភ្នំពេញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នេះ បានដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំពិសេសមួយ នៅទីក្រុងកូឡាឡាំពួរ ដែលមានម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះ សហរដ្ឋអាមេរិក ជាសហអ្នករៀបចំ និងមានការចូលរួម ពីតំណាងចិន ដេីម្បីសម្រេចបទឈប់បាញ់ជាមួយថៃ។

សម្តេចធិបតី បានថ្លែងកាលពីនារាត្រីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០ ២៥ ថា គោលបំណង នៃកិច្ចប្រជុំនេះ គឺដើម្បីសម្រេចឲ្យមាន បទឈប់បាញ់គ្នាបន្ទាន់ ដែលនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរកម្ពុជានិងថៃ បានឯកភាពគ្នាតាមគំនិតផ្ដួចផ្ដើម របស់លោកប្រធានាធិបតី សហរដ្ឋអាមេរិក Donald Trump កាលពីយប់ម្សិលមិញ៕

To Top