ព័ត៌មានជាតិ

តាំងពីម៉ោង៣ រំលងអាធ្រាតយប់មិញ ទ័ពថៃវាយជញ្ជ្រំ លើទីតាំងសំខាន់ៗកម្ពុជា

ភ្នំពេញ ៖ អ្នកនាំពាក្យ ក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា រៀបរាប់ពីភាពគឃ្លើន របស់កងទ័ពថៃ វាយប្រហារមកលើកម្ពុជាថា តាំងពីវេលាម៉ោង៣រំលងអាធ្រាតថ្ងៃ២៨ កក្កដា ទ័ពថៃបានបាញ់កាំភ្លើងធំ ចូលប្រាសាទតាមាន់ធំ និងតាក្របី , ម៉ោង៥និង៣០នាទី កំលាំងថ្មើជើង រុលចូលប្រាសាទតាក្របី រួមជាមួយកាំភ្លើងត្បាល និងកាំភ្លើងធំគាំទ្រ , ម៉ោង៥និង៥៩នាទី កំលាំងថ្មើជើងដកថយទៅវិញ ប៉ុន្តែនៅតែបាញ់មកលើកម្ពុជា លើប្រាសាទតាមាន់ធំ និងតាក្របី ក្រៅពីនោះស្ងប់ស្ងាត់ធម្មតា , ម៉ោង៨និង១៥នាទី យន្តហោះថៃបាញ់រ៉ុក្តែតF16 មកលើប្រាសាតាក្របី និងម៉ោង១០ និង២៥នាទី បានវាយថ្មើជើងនៅថ្មដូង ។

To Top