ព័ត៌មានជាតិ

ជម្លៀសជនជាប់ឃុំចំនួន ១១១៤នាក់ ពីពន្ធនាគារខេត្តឧត្តរមានជ័យ ដែលមានហានិភ័យខ្ពស់ពីការទំលាក់គ្រាប់ពីទាហ៊ានឈ្លានពានសៀម មកលើទឹកដីកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ជនជាប់ឃុំចំនួន ១១១៤នាក់ ត្រូវបានជម្លៀស ពីពន្ធនាគារខេត្តឧត្តរមានជ័យ ដែលមានហានិភ័យខ្ពស់ពីការទំលាក់គ្រាប់ និងគ្រាប់ផ្លោងពីទាហ៊ានឈ្លានពានសៀមមកលើទឹកដីកម្ពុជា នៅតាមបន្ទាត់ព្រំដែន។

ការជម្លៀសនេះ ធ្វើឡើដោយទទួលបានគោលការណ៍អនុញ្ញាត លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ ឱ្យអគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាជាមួយនឹងអាជ្ញាធរខេត្ត ស្នងការដ្ឋាន បានធ្វើការជម្លៀសជនជាប់ឃុំចំនួន ១១១៤នាក់ពីពន្ធនាគារខេត្តឧត្តរមានជ័យ ដែលមានហានិភ័យខ្ពស់ពីការទំលាក់គ្រាប់ និងគ្រាប់ផ្លោងពីទាហ៊ានឈ្លានពានសៀមមកលើទឹកដីកម្ពុជានៅតាមបន្ទាត់ព្រំដែន ដើម្បីធានាសន្តិសុខសុវត្ថិភាពដល់ជនជាប់ឃុំ។

សូមបញ្ជាក់ថា ប្រត្តិបត្តិការខាងលើបានប្រើប្រាស់កម្លាំងសរុប១១៥នាក់ និងរថយន្តដឹកជញ្ជូនចំនួន២៥គ្រឿង ប្រកបដោយសុវត្ថិភាព។

To Top