ព័ត៌មានជាតិ

ទីជម្រកសុវត្ថិភាពក្នុងខេត្តឧត្តរមានជ័យ កើនឡើង ៧ទីតាំង មានជនភៀសសឹកជាង ១ម៉ឺនគ្រួសារ

ឧត្តរមានជ័យ ៖ លោក ម៉េត មាសភក្តី អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ត្រឹមម៉ោង ៦:៣០នាទីរសៀល ទីជម្រកសុវត្ថិភាពសម្រាប់ជនភៀសសឹក នៅខេត្តឧត្តរមានជ័យ កើនឡើងដល់ ៧ទីតាំង ហើយមានជនភៀសសឹកជាង ១០ ៣៧០គ្រួសារ ស្មើនឹង ៣៥ ៥៩០នាក់។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក លោក ម៉េត មាសភក្តី នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

សូមរំលឹកថា ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារ បានថ្លែងថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ ជនភៀសសឹកដែលជម្លៀសមកពីទីទួល មកកាន់ទីជម្រកសុវត្ថិភាព និងផ្ទះសាច់ញាតិចំនួន៤ខេត្ត មានចំនួនសរុប ប្រមាណ ៣៩ ៨២៨គ្រួសារ ស្មើនឹង១៣៤ ៧០៧នាក់ ជម្លៀសចេញពីលំនៅដ្ឋាន ក្នុងនោះមានស្ត្រីមានផ្ទៃពោះ ជនចាស់ជរា ជនពិការ និងកុមារ៕

To Top