ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃ២៩ កក្កដានេះ បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ឯក ដួង សំនៀង មេបញ្ជាការ កងពលតូច អន្តរាគមន៍លេខ៧ កងពលធំ អន្តរាគមន៍លេខ៣ ដែលបានពលីក្នុងជន្មាយុ៦៧ឆ្នាំ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ នៅមូលដ្ឋានសមរភូមិមុខ ទិសទី១ ខេត្តព្រះវិហារ ៕







