ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួង ការពារជាតិកម្ពុជា បានលើកឡើងថា អនុព័ន្ធយោធាចំនួន១៣ ប្រទេសបាននិងកំពុងបង្ហាញវត្តមាន នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃនិងប្រាសាទព្រះវិហារបស់ខ្មែរ ដើម្បីសង្កេតការណ៍ដើម្បីឲ្យប្រាកដប្រជានូវនិតិវិធី និងដំណើរការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងកងទ័ពទាំងពីរប្រទេស ។
ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នៅថ្ងៃ៣០ ផកក្កដានេះ លោកស្រី ម៉ាលី សុជាតា បានថ្លែងថា អគ្គមេញ្ជាការ រួមទាំងបណ្តាអនុព័ន្ធ និងសេនានុព័ន្ធនានាប្រចាំនៅកម្ពុជា១៣ប្រទេស បានចុះទៅព្រំដែនតាំងពីព្រលឹមថ្ងៃទី៣០ កក្កដា ។ លោកស្រីថា កម្មវិធីនេះ ដឹកនាំដោយឧត្តមសេនីយ៍ រដ្ឋ តារារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ ។
ប៉ុន្តែទោះបីជាយ៉ាងណា នៅក្នុងសន្និសីទជាលើកទី២ នាព្រឹកថ្ងៃ៣០ កក្កដា វេលាម៉ោងជិត១២ព្រឹកនេះ លោកស្រីមិនបានបញ្ជាក់ ពីលទ្ធផល នៃការចុះពិនិត្យនៅឡើយទេ ៕
