ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងអំណរគុណ ដល់ធនាគារ កាណាឌីយ៉ា ដែលបានសម្រេច ដាក់ចេញនូវគោលការណ៍ជូនដល់យោធិន ដែលបានចួលរួមក្នុងសមរភូមិការពារបូរណភាពទឹកដីកម្ពុជា ។
តបតាមការអំពាវនាវ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃទី២៩ កក្កដា ២០២៥ ដើម្បីជួយដល់យោធិនពលី និងយោធិនរបួស ពិការនៅសមរភូមិក្នុងបុព្វហេតុការពារជាតិ និងការពារបូរណភាពទឹកដី ធនាគារកាណាឌីយ៉ា បានដាក់ចេញនូវគោលការណ៍ដូចខាងក្រោម៖
១- លុបចោលបំណុលទាំងស្រុង ១០០% ដល់យោធិនពលី ឬអ្នករួមខ្ចី
២-លុបចោលបំណុលទាំងស្រុង ១០០% ដល់យោធិនពិការ ឬអ្នករួមខ្ចី
៣-លុបចោលបំណុល ៨០% ដល់យោធិនរងរបួស ឬអ្នករួមខ្ចី៕

