ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ៥ម៉ឺនរៀល ក្នុងម្នាក់ៗជូនមន្ត្រីរាជការ

ភ្នំពេញ ៖ ក្នុងខែកញ្ញា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាល បានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ៥០ ០០០ រៀល ក្នុងម្នាក់ៗជូនមន្ត្រីរាជការ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងមុខងារសាធារណៈ នាពេលថ្មីៗនេះ ក្រសួង បានណែនាំគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំ ការបើកផ្តល់ប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដំណាលគ្នាជាមួយនឹងការបើកប្រាក់បៀវត្សសរុបប្រចាំខែកញ្ញា តែមួយលើកឱ្យបានដល់សាមីជនម្នាក់ៗយ៉ាងយូរត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ និងត្រូវរៀបចំបើកផ្តល់ប្រាក់ បៀវត្សលើកទី១ សម្រាប់ខែតុលា ឆ្នាំ២០២៥ ឱ្យបានក្នុងសប្តាហ៍ទី ១នៃខែតុលា និងលើកទី២ឱ្យបានក្នុងសប្តាហ៍ទី៣ នៃខែតុលា ជូនមន្ត្រីរាជការរបស់ខ្លួន។

ដោយឡែកសម្រាប់ការបើកផ្តល់ប្រាក់បៀវត្សខែវិច្ឆិកា ឆ្នាំ២០២៥ សូមអនុវត្ត តាមនីតិវិធីដែលបានកំណត់ជាធរមាន៕

To Top