ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានអោយដឹងថា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ កម្លាំងអង្គភាពសុីម៉ាក់ឆ្លេីយតបសំណេីរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយការទម្លាក់គ្រាប់បែកចំផ្ទះរបស់គាត់។

លោកបញ្ជាក់ថា «នេះជាប្រភេទគ្រាប់បែក MK-84 មានទម្ងន់ជិត១តោន (១,០០០គីឡូក្រាម) មានប្រវែងសរុបប្រមាណ៣.៥ម៉ែត្រ មានជាតិផ្ទុះជាង៥០០គីឡូក្រាម ជាគ្រាប់បែកមានទំហំធំជាងបំផុតក្នុងចំណោមប្រភេទគ្រាប់បែកក្នុងក្រុមគ្រាប់បែកMK (MK-81, MK82, MK-83 និងMK-84) ដែលបានទម្លាក់ដោយកងទ័ពអាកាសសៀមកាលពីកន្លងទៅថ្មីនេះ»។

សូមបញ្ជាក់ថា គ្រាប់បែកប្រភេទ MK-84 នេះក៏កម្រប្រេីប្រាស់ទម្លាក់ណាស់ កាលពីសម័យសង្គ្រាមឥណ្ឌូចិន៕




