ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា មន្រ្តីសុខាភិបាល ដែលមានចំណេះ ជំនាញខ្ពង់ខ្ពស់ ទាំងបច្ចេកទេសវេជ្ជសាស្ត្រ ទាំងភាពជាអ្នកដឹកនាំ ត្រូវតែបណ្តុះបណ្តាល បន្តដល់អ្នកជំនាន់ក្រោយ ។

ក្នុងឱកាសចុះពិនិត្យមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី នាថ្ងៃ៣០ កក្កដា សាស្រ្តាចារ្យ ឈាង រ៉ា កោតសរសើរ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំមន្រ្តីរាជការ បុគ្គលិក សុខាភិបាល នៃមន្ទីរពេទ្យខេត្តបន្ទាយមានជ័យ ក្នុងការបម្រើសេវា សុខាភិបាល ជូនប្រជាពលរដ្ឋ និងវីរកងទ័ព ដោយទឹកចិត្ត និងឆន្ទៈខ្ពស់។

សាស្រ្តាចារ្យ ក៏បានពាំនាំប្រគល់ អំណោយមួយ ចំនួន ដល់មន្រ្តីសុខាភិបាល ខេត្តបន្ទាយមានជ័យ ដើម្បីជាការលើក ទឹកចិត្តដល់ពួកគាត់ ដែលខិតខំក្នុងបំពេញការងារយ៉ាងសកម្ម មុះមត់ ជាមួយស្មារតីទទួលខុសត្រូវ ក្នុងនាមជាកងទ័ពអាវស៕












