ព័ត៌មានជាតិ

អ្នកនាំពាក្យ ក្រសួងការបរទេស អំពាវនាវឲ្យថៃបញ្ជូនទ័ពខ្មែរទាំង១៨នាក់ មកវិញ

ភ្នំពេញ ៖ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ » នាថ្ងៃ៣ សីហា លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានអំពាវនាវឲ្យភាគីថៃ ត្រូវដោះលែងកងកំលាំងខ្មែរ ដែលនៅសល់១៨នាក់មកវិញ ។

បើតាមលោក ជុំ សន្ទរី ការដោះលែងទ័ពខ្មែរទាំង១៨ដែលថៃចាប់ខ្លួនកាលពីព្រឹកថ្ងៃ២៩ កក្កដា បន្ទាប់ពីមានបទឈប់ប៉ុន្មានក្រោយនោះ គឺស្របទៅតាមគោលការណ៍មនុស្សធម៌អន្តរជាតិ ។
ក្នុងចំណោមទាហានខ្មែរទាំង២១នាក់ ដែលថៃចាប់ខ្លួននោះ កាលពីថ្ងៃ១ សីហា ភាគីថៃ បានសម្រេចបញ្ជូនទាហាន២នាក់មកវិញ នៅសល់១៨នាក់ទៀត ខណៈមានអ្នកស្លាប់ម្នាក់ ។ សម្រាប់ទាហាននៅសល់នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានតាំងចិត្តខ្ពស់ក្នុងការចរចាជាមួយភាគីថៃ ដើម្បីឲ្យធ្វើយ៉ាងណាបញ្ជូន ទ័ពខ្មែរមកវិញ ឲ្យបានឆាប់និងមានសុវត្ថិភាព ៕

To Top