ព័ត៌មានជាតិ

កម្ពុជា គោរពម៉ឺងម៉ាត់លើកិច្ចព្រមព្រៀងបទឈប់បាញ់ ខណៈសភាពការណ៍នៅជួរមុខមានសភាពស្ងប់ស្ងាត់

ភ្នំពេញ ៖ កម្ពុជា បានគោរពម៉ឺងម៉ាត់ទៅលើកិច្ចព្រមព្រៀងបទឈប់បាញ់ ខណៈសភាពការណ៍នៅជួរមុខមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងកម្ពុជា ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់។

តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងការពារជាតិ នៅយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានគូសបញ្ជាក់ថា «គិតមកដល់វេលាម៉ោង ៨:៤៥នាទីយប់ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍នៅជួរមុខមានសភាពស្ងប់ស្ងាត់ ប៉ុន្តែកងកម្លាំងយើង ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់»។

អ្នកនាំពាក្យ បន្ដថា កម្ពុជាគោរពម៉ឺងម៉ាត់ទៅលើកិច្ចព្រមព្រៀងបទឈប់បាញ់ បានឯកភាពគ្នានៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

អ្នកនាំពាក្យ ថា «សូមបងប្អូនប្រជាពលរដ្ឋតាមដាននូវព័ត៌មានពីផេកផ្លូវការ កុំឱ្យយល់ច្រឡំតាមព័ត៌មានក្លែងក្លាយ»៕

To Top