ព័ត៌មានអន្តរជាតិ

ផ្ទុះ​ឆេះរោងចក្រ​ផលិត ​ដែក​អាមេរិក​ក្នុង​រដ្ឋ Pennsylvania បណ្តាល​ឲ្យ​មនុស្ស ២នាក់​ស្លាប់ និង ១០នាក់​ទៀត រង​របួស

6ABC

បរទេស៖ ក្រុមមន្ត្រីបាននិយាយថា ការផ្ទុះនៅរោងចក្រដែកថែបរបស់សហរដ្ឋអាមេរិក នៅជិតទីក្រុង Pittsburgh បានបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់ និងយ៉ាងហោចណាស់ ១០នាក់ទៀត បញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃច័ន្ទ ហើយបានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់អគារដែលលាតសន្ធឹង។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា កម្មករម្នាក់ត្រូវបានទាញ ចេញពីគំនរបាក់បែកជាច្រើន ម៉ោងបន្ទាប់ពីការផ្ទុះ ដែលមានផ្សែងខ្មៅហុយ ទៅលើមេឃពេលថ្ងៃត្រង់នៅតំបន់ Mon Valley ដែលជាតំបន់មួយនៃរដ្ឋ ដែលមានន័យដូចនឹងដែក អស់រយៈពេលជាងមួយសតវត្សមកហើយ ។ សេវាសង្គ្រោះបន្ទាន់របស់ County Allegheny បាននិយាយថា អគ្គីភ័យនៅរោងចក្រនេះ បានចាប់ផ្តើមនៅម៉ោងប្រហែល 10:51 នាទីព្រឹក ហើយអាជ្ញាធរបាននិយាយថា មានមនុស្សទីពីរបានស្លាប់។

ការផ្ទុះដែលបន្តដោយការបំផ្ទុះតូចៗជាច្រើនដែលគេអាចដឹងនៅក្នុងសហគមន៍ក្បែរនោះ ហើយបានជំរុញឱ្យមន្ត្រីស្រុកព្រមានប្រជាជនដែលនៅជិតនោះ ឱ្យនៅឆ្ងាយពីកន្លែងកើតហេតុ ដូច្នេះបុគ្គលិកសង្គ្រោះបន្ទាន់អាចឆ្លើយតបបាន៕
ប្រែសម្រួលៈ ណៃ តុលា

To Top