ព័ត៌មានជាតិ

ជនភៀសសឹកជាង ១ម៉ឺនគ្រួសារបន្តស្នាក់ មណ្ឌលសុវត្ថិភាព

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ មានជនភៀសសឹកបន្តស្នាក់នៅ មណ្ឌលសុវត្ថិភាពសរុបចំនួន ១០,៧៨៤គ្រូសារ ស្មើនឹងចំនួនមនុស្ស ៣៥,៥២៧នាក់ ខណៈជនភៀសសឹក បានវិលត្រឡប់ទៅលំនៅដ្ឋាន ចំនួន៦៦៦ គ្រួសារ

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជនភៀសទាំងនោះមកពីខេត្តចំនួន៤ រួមមាន ៖ ឧត្តរមានជ័យ , បន្ទាយមានជ័យ , ព្រះវិហារ និងសៀមរាប។

ជាមួយគ្នានេះ ក្នុងនាមគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ លោកបណ្ឌិត គន់ គីម បានសំណូមពរដល់ប្រជាពលរដ្ឋភៀសសឹក ដែលត្រឡប់ទៅលំនៅដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់ តាមដាន ព័ត៌មានឲ្យបានជាប់ជាប្រចាំ តាមរយៈការផ្តល់ព័ត៌មានទាំងឡាយ ពីសំណាក់អាជ្ញាធរមូលដ្ឋានរបស់ខ្លួន ដើម្បីធានាពីសុខសុវត្ថិភាព៕

To Top