ព័ត៌មានជាតិ

សហភាពអឺរ៉ុប ផ្ដល់ជំនួយមនុស្សធម៌បន្ទាន់ជាង៨០ម៉ឺនដុល្លារ​សម្រាប់ជួយដល់ប្រជាជនដែលរងគ្រោះដោយជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ សហភាពអឺរ៉ុបផ្ដល់ជំនួយមនុស្សធម៌បន្ទាន់សរុបជាទឹកប្រាក់ចំនួន ៧០០,០០០ អឺរ៉ូ (ប្រមាណ ៨១៦,០០០ ដុល្លារអាមេរិក) សម្រាប់ជួយដល់ប្រជាជនដែលរងគ្រោះដោយជម្លោះនៅតាមព្រំដែនកម្ពុជា-ថៃ។

តាមរយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​នៅថ្ងៃទី​១៩​ ខែសីហា​ ឆ្នាំ​២០២៥នេះ​ បាន​ឱ្យ​ដឹង​បន្ថែម​ថា​ អាទិភាពបន្ទាន់នៃជំនួយមនុស្សធម៌របស់សហភាពអឺរ៉ុប នឹងផ្ដោតលើការឧបត្ថម្ភថវិកាសម្រាប់ពហុបំណង ការគាំទ្រផ្នែកស្មារតីនិងសុខភាពផ្លូវចិត្ត ព្រមទាំងការអង្កេតតាមដានការផ្លាស់ទីលំនៅសំរាប់រយៈពេល ៦ខែ។

To Top