ខណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ ចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្រ្តឃុំទន្លេបិទនិងឃុំជីរោទិ៍២ ស្រុកត្បូងឃ្មុំ


ត្បូងឃ្មុំ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលជលផលខេត្តត្បូងឃ្មុំ បានដឹកនាំកម្លាំង និងគណៈកម្មការសហគមន៍នេសាទសាមគ្គីមាត់ឃ្មង់សហការជាមួយកម្លាំងយោធាភូមិភាគ២ រដ្ឋបាលឃុំជីរោទ៍២និងរដ្ឋបាលឃុំទន្លេបិទ សរុបចំនួន៧នាក់ បានចុះល្បាត ត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទនានា នៅក្នុងភូមិសាស្រ្តឃុំទន្លេបិទនិងឃុំជីរោទិ៍២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយបានរុះរើ បំផ្លាញចោលឧបករណ៍នេសាទស្បៃមុងខុសច្បាប់ ស្មើ១ករណី រួមមាន៖លូស្បៃមុង ២៨មាត់,របាំងស្បៃមុង ១១២០ម៉ែត្រ,បង្គោលចម្រឹង ៤២០ដើម,ចាក់លែងត្រីចម្រុះ ១៥០គីឡូក្រាម។






