ព័ត៌មានជាតិ

ការផ្សាយថា ប្រាសាទតាមាន់ធំ និងភ្នំទ្រព្យ ត្រូវបានទាហានថៃ គ្រប់គ្រង ជារឿងមិនពិត

ភ្នំពេញ ៖ ក្រោយឃើញការផ្សាយនៅលើហ្វេសប៊ុករបស់អតីតមន្រ្តីបក្សប្រឆាំងឈ្មោះ អំ សំអាន និយាយបំផ្លើសទាក់ទងទៅនឹងប្រាសាទតាមាន់ធំ និងភ្នំទ្រព្យត្រូវបានកងទ័ពថៃគ្រប់គ្រងនោះ ត្រូវបានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មានអះអាងថា គឺជាព័ត៌មានក្លែងក្លាយមិនពិតដែលធ្វើឲ្យប៉ះពាល់ទឹកចិត្តកងទ័ព និងសន្តិសុខជាតិ ។

ចំពោះការផ្សាយនេះ ក្រសួងព័ត៌មាន ប្រកាសក្រើនរម្លឹកសារជាថ្មីដល់អ្នកប្រើប្រាស់ បណ្តាញសង្គមឲ្យបញ្ឈប់ជាបន្ទាន់នូវការបង្កើត និងចែកចាយព័ត៌មានក្លែងក្លាយ ការញុះញង់ ការបំភ្លៃព័ត៌មាន ដែលនាំឲ្យកងទ័ពបាក់ទឹកចិត្ត ប៉ះពាល់ដល់សុវត្ថិភាព និងអាយុជីវិតកងទ័ព ឬបង្កមហន្តរាយដល់សន្តិសុខជាតិ៕

To Top