ព័ត៌មានជាតិ

បង្រ្កាប​រថយន្តក្រុង១គ្រឿង ដឹកទំនិញមិនមានច្បាប់ រកឃើញត្រីសាលម៉ុន គ្រឿងក្នុងសត្វមាន់ និងទំនិញមួយចំនួនទៀតសរុបជាង៥តោន

កំពង់ធំ ៖ ត្រីសាលម៉ុនគ្រឿងក្នុងសត្វមាន់ និងគ្រឿង ឧបភោគបរិភោគមួយចំនួនទៀត សរុបជាង៥តោន ជាទំនិញមិនមានលិខិតស្នាមបញ្ជាក់ ព្រមទាំងការដឹកជញ្ជូនពុំត្រឹមត្រូវតាមបច្ចេកទេស ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ពាក់ព័ន្ធខេត្តកំពង់ធំ បង្ក្រាបបាននិងដុតបំផ្លាញចោល នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ ។

លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់ កុសល ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច បានគូសបញ្ជាក់ថា ការសម្រេចដុតកម្ទេចចោលទំនិញខាងលើនេះ ធ្វើឡើងតាមស្មារតីអង្គប្រជុំចុះថ្ងៃទី១៩ ខែសីហាឆ្នាំ២០២៥ របស់ក្រុមការងារចម្រុះ ដែលសម្របសម្រួល ដោយស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ស្តីពីការត្រួតពិនិត្យវាយតម្លៃគុណភាព លើទំនិញនាំចូលគ្រប់ប្រភេទ បានសម្រេចកម្ទេចចោល ចំពោះទំនិញខូចគុណភាព និងខុសច្បាប់ ហើយកសាងនិតិវិធីតាមជំនាញរៀងៗខ្លួន ៕ ដោយសំនៀង

To Top