ភ្នំពេញ ៖ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានតំណាងមកពីប្រទេសចំនួន ៥ ដឹកនាំដោយលោកវរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា នៅព្រឹកថ្ងៃ២១ សីហានេះ បានបន្តដំណើរ ទៅពិនិត្យជុំវិញ ប្រាសាទព្រះវិហារ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាព ក្រោយបទឈប់បាញ់ ។
ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT)ទាំង៥ប្រទេសនោះរួមមាន ៖ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម៕



