កិច្ចប្រជុំថ្នាក់ភូមិភាគកម្ពុជា-ថៃ នឹងធ្វើឡើងនៅខេត្ដប៉ៃលិន ព្រឹកនេះ

ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នឹងមានកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ(RBC) រវាងយោធភូមិភាគទី៥កម្ពុជានិងបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបុរី ត្រាត ប្រព្រឹត្ដទៅនៅខេត្ដប៉ៃលិន ៕
