ព័ត៌មានជាតិ

ពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ ទទួលបានការងារ ជាបន្តបន្ទាប់ តាមរយៈយន្តការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ

ភ្នំពេញ ៖ ពលករខ្មែរដែលទើបវិល​ត្រឡប់មកពី​ប្រទេស​ថៃ ទទួលបាន​ឱកាសការ​ងារ ជាបន្ត​បន្ទាប់​តាមរយៈយ​ន្ត​ការរបស់​ក្រសួង​ការ​ងារ និង​បណ្ដុះ​បណ្ដាល​វិ​​ជ្ជា​ជីវៈ ដែលបាន​នាំយក​ឱកាស​ការងារ​ ទៅដល់​មូល​ដ្ឋាន បន្ទាប់​ពីពួក​គាត់​បាន មក​ដល់​ស្រុក​កំណើត។

អ្នកស្រី ផល សុខលី ជាពលករខ្មែរ​ដែលទើប​វិល​ត្រឡប់​ម​កពី​ប្រទេស​ថៃ មានស្រុក​កំណើត​នៅខេត្ត​បន្ទាយ​មាន​ជ័យ ទទួលបាន​ឱកាស​ការ​ងារ​ថ្មីតាម​រយៈមក​សម្ភាស​នៅវិទ្យា​ស្ថាន​ជាតិ​ពាណិ​ជ្ជសា​ស្ត្រ ក្នុង​ខណ្ឌមា​ន​ជ័យ រាជធា​នីភ្នំ​ពេញ កាល​ពីពេល​ថ្មីៗនេះ។

អ្នកស្រីបានបង្ហាញអារម្មណ៍ស​ប្បាយ​រីករាយ​យ៉ាង​ខ្លាំង បន្ទាប់​ពីទទួល​បាន​ការ​ងារ​ភ្លាមៗ ខណៈ​ដែលអ្នក​ស្រីទើប​តែវិល​ត្រឡប់​មកពី​ប្រទេស​ថៃ។ «ខ្ញុំពិ​តជាសប្បាយ​ចិត្ត​ខ្លាំង​ណាស់ ដែលទទួ​ល​បាន​ការ​ងារ​ថ្មី ហើយ​ខ្ញុំសូម​គោរព​ថ្លែង​អំណរ​គុណដល់​រាជរ​ដ្ឋាភិ​បាល ដែលបាន​ជួយរ​ក​ការ​ងារ​ដល់​ខ្ញុំ ក៏ដូចជា​ពលករ​ខ្មែរ​ដទៃ​ទៀត​ផង​ដែរ​»។

ផ្ទាំងពាណិជ្ជកម្ម

ពលករខ្មែរមួយរូប​ទៀតដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ ក៏ទទួល​បាន​ឱកាស​ការ​ងារ​ថ្មីភ្លាម​ដែរ តាម​រយៈការ​សម្ភាស​នៅវិទ្យា​ស្ថាន​ជាតិ​ពាណិ​ជ្ជ​សា​ស្ត្រ បាន​និយាយ​ថា អ្នកស្រី​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ដោយមាន​ការយក​ចិត្តទុក​ដាក់ពី​ទីភ្នាក់​ងារ​ជាតិ​មុខ​របរ និង​ការ​ងារ (NEA) នៃក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ។

អ្នកស្រីបាននិយាយ​ថា៖«ខ្ញុំសូម​អំពាវ​នាវ​ទៅដល់​ប្រជាព​ល​រដ្ឋ ជាពិសេស​ពលករ​ខ្មែរ​ដែល​កំពុង​ស្នាក់​នៅប្រ​ទេសថៃ​ សូមវិល​ត្រឡប់​មកធ្វើកា​រងារ​ក្នុង​ប្រទេស​កំណើតយើ​ងវិញ​ ព្រោះប​ច្ចុប្បន្ន​ប្រទេស​កម្ពុជា​យើង មិនខ្វះ​ឱកាស​ការ​ងារ​នោះ​ទេ»។

ចំណែកព​លករខ្មែរមួយ​រូបទៀត​ដែលទើប​ត្រឡប់​មកពី​ប្រទេសថៃ​ដែរ​នោះ បានលើក​ឡើង​ថា៖«ខ្ញុំសូម​អំពាវ​នាវដល់​ពលករ​ខ្មែរ​ដែល​នៅស្រុក​ថៃ មកប្រទេស​ខ្មែរយើង​មកមិន​ចេះខ្វះ​ការ​ងារ​ទេ ព្រោះរាជ​រដ្ឋាភិបាល​យើង​បាន​រៀប​ចំការ​ងារ​ល្អៗ មាន​ទីកន្លែង​ស្នាក់​នៅទៀត។ ពេល​ខ្ញុំមកដល់​ភ្លាម គឺមានកា​រងារថ្មីធ្វើភ្លា​ម ហើយថៅ​កែចិត្ត​ល្អណាស់ បានរៀបចំ​កន្លែងស្នា​ក់នៅ​ មាន​បាយ​ទឹក​ឱ្យហូប​អត់មានកា​រពិបាក​អីទេ​»៕

To Top