ព័ត៌មានជាតិ

ហឹបវិញ្ញាសាប្រឡងបាក់ឌុប ត្រូវបានដឹកទៅរក្សាទុក នៅតាមបណ្ដារាជធានី-ខេត្ត ដោយសុវត្ថិភាព

ភ្នំពេញ ៖ គិតត្រឹមម៉ោង១៣និង៣០នារី រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ហឹបវិញ្ញាសា សម្រាប់ដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)សម័យប្រឡង៖ ២៨ សីហា ២០២៥ ត្រូវបានដឹកជញ្ជូនទៅរក្សាទុក នៅតាមរដ្ឋបាលសាលារាជធានី-ខេត្ត ប្រកបដោយសុវត្ថិភាព ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងដំណើរការ នៃការទុកដាក់ហឹបវិញ្ញាសានេះ មានការចូលរួមពិនិត្យយ៉ាងហ្មត់ចត់ដោយស្មារតី ទទួលខុសត្រូវខ្ពស់ពីសំណាក់ គណៈមេប្រយោគ គណៈកម្មការអប្បមាទទូទាំងប្រទេស អនុគណៈកម្មការអប្បមាទទូទាំងប្រទេស ព្រមទាំងអង្គភាពប្រឆាំង អំពើពុករលួយ អាជ្ញាធរដែនដីពាក់ព័ន្ធ ដើម្បីរក្សាបាននូវស្តង់ដា នៃការប្រឡងប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕

To Top