បណ្ឌិត កៅ ថាច អញ្ជើញតំណាងអ្នកនាំចេញអង្ករប្រជុំពិភាក្សាទៅលើបញ្ហាប្រឈម និងកាលានុវត្តភាព ដើម្បីស្វែងរកដំណោះស្រាយ និងចូលរួមអភិវឌ្ឍវិស័យស្រូវអង្ករ នៅកម្ពុជា

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា, តំណាងរោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករ ដើម្បីជួបប្រជុំពិភាក្សាទៅលើបញ្ហាប្រឈម និងកាលានុវត្តភាព និងដើម្បីស្វែងរកដំណោះស្រាយ និងចូលរួមអភិវឌ្ឍវិស័យស្រូវអង្ករ នៅកម្ពុជា។


កិច្ចប្រជុំនេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃចន្ទ ២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥, នៅការិយាល័យកណ្ដាលរបស់ធនាគារ ARDB។







