ព័ត៌មានជាតិ

ព្រឹត្តិការណ៍ជិះកង់ ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំទី១១!

ខេត្តសៀមរាប ៖ ព្រឹត្តិការណ៍ជិះកង់ ដើម្បីបរិស្ថាននិងសុខភាពកុមារ ដ៏ធំឆ្នាំទី១១ បានត្រឡប់មកវិញហើយ ក្នុងគោលបំណង រៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ក្រោមប្រធានបទជិះកង់ ដើម្បីសន្តិភាពនឹងស្មារតីរូបរួមជាតិ ។

ដែលប្រារព្ធធ្វើឡើងនៅថ្ងៃអាទិត្យ ទី០៧ ខែកញ្ញា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៥:៣០ព្រឹក ដល់ ១០:៣០ព្រឹក ។ ទីតាំងចាប់ផ្តើមពី សួនហាត់ប្រាណមាត់ស្ទឹង ខេត្តសៀមរាប ដល់ទីតាំងបញ្ចប់ សាលាបឋមសិក្សាក្រវ៉ាន់ ក្នុងតំបន់អង្គរវត្ត។ ការចុះឈ្មោះបើកចាប់ពីពេលនេះ រហូតដល់ថ្ងៃទី២៩ខែសីហា ឆ្នាំ២០២៥។

ផ្ទាំងពាណិជ្ជកម្ម

សូមចូលរួមជាមួយយើង ដើម្បីជិះកង់ និងជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា! ។ ដោយអ៊ុយសុធុន

To Top