ព័ត៌មានជាតិ

ក្រុមអ្នកសង្កេតការណ៍អន្តរកាល ចុះសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ការ នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ បន្ទាប់ពីយោធាថៃ បានរាយបន្លាលួស ប៉ុន្តែត្រូវបរាជ័យទៅវិញ

បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោក វរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា បានចុះទីតាំងជាក់ស្តែងដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍ការ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលយោធាថៃបាននាំគ្នាមករាយបន្លាលួស ​ប៉ុន្តែត្រូវបរាជ័យវិញ ដោយសារពលរដ្ឋខ្មែរ រុញច្រានមិនឲ្យរាយបាន។

ផ្ទាំងពាណិជ្ជកម្ម

សូមរំលឹកថា អ្នកនាំពាក្យ ក្រសួងការពារជាតិ បានឱ្យដឹងថា នៅវេលាម៉ោង១៤ និង២០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ម្សិលមិញ កងកម្លាំងយោធាថៃបានធ្វើសកម្មភាពរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានភូមិសាស្ត្រទល់មុខនឹងភូមិណងចាន ខេត្តស្រះកែវ របស់ប្រទេសថៃ ហើយបន្ទាប់មកនៅវេលាម៉ោង១៥ និង១៤នាទី រសៀលថ្ងៃដដែលកងកម្លាំងរបស់ថៃបានធ្វើសកម្មភាពជាថ្មីបម្រុងនឹងយកបន្លាលួសមករាយម្តងទៀត តែត្រូវបានពលរដ្ឋកម្ពុជាធ្វើការទប់ស្កាត់យ៉ាងខ្លាំងក្លារហូតដល់កងកម្លាំងរបស់ថៃបានយកបន្លាលួសរបស់ខ្លួនត្រឡប់ទៅវិញ៕

To Top