បណ្ឌិត កៅ ថាច ចូលរួមសម្ពោធជាផ្លូវការ ដាក់ឲ្យប្រើប្រាស់យុទ្ធសាស្ត្រ ពង្រីកនិងពិពិធកម្មទីផ្សារ នាំចេញអង្ករកម្ពុជា ២០២៥-២០៣០

ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB)និងសហការី នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះបានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធ ជាផ្លូវការដាក់ឲ្យប្រើប្រាស់យុទ្ធសាស្ត្រពង្រីក និងពិធិធកម្មទីផ្សារ នាំចេញអង្ករកម្ពុជាឆ្នាំ២០២៥-២០៣០ , កម្មវិធីមហាសន្និបាតសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និងការបោះឆ្នោត ជ្រើសរើសប្រធានសហព័ន្ធ ប្រធាននិងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជាអាណត្តិទី៥ ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ , លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម , ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា និងម្ចាស់ក្រុមហ៊ុន-រោងម៉ាស៊ីន កិនស្រូវជាច្រើរូបផ្សេងទៀត ៕






