ម្ចាស់កំពង់ចម្លង នាវា និងអ្នកដំណើរ ត្រូវពង្រឹងសុវត្ថិភាព ពេលធ្វើដំណើរផ្លូវទឹក

ភ្នំពេញ ៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរំលឹកដល់ម្ចាស់អាជីវកម្មកំពង់ចម្លង ម្ចាស់នាវា បរិបាលឬអ្នកបើកបរនាវា នាវិក និងអ្នកដំណើរ ដែលធ្វើដំណើរតាម នាវានៅតាមឆ្នេរសមុទ្រ និងផ្លូវទឹកក្នុងប្រទេស នារដូវវស្សានេះ ជាពិសេសក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ អនុវត្តវិធានការសុវត្ថិភាព ការធ្វើដំណើរតាមផ្លូវទឹកឲ្យបានល្អ ៕
