មុខសញ្ញាថ្មីប្រេីកាំបិត គំរាមជនរងគ្រោះប្លន់ យកទ្រព្យសម្បត្តិ ត្រូវបានបង្រ្កាបភ្លាមៗ នៅស្រុកគាស់ក្រឡ

នៅថ្ងៃទី ២៥ខែ សីហា ឆ្នាំ២០២៥ លោកអនុសេនីយ៍ឯក ចាន់ ថានូ អធិការ នគរបាលស្រុកគាស់ក្រឡ ដឹកនាំបង្រ្កាបករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ ទទោសប្រេីកាំបិតគំរាមកាប់ទៅលេីជនរងគ្រោះឈ្មោះ សឺម ហ៊ុច ភេទស្រី អាយុ ៤៧ ឆ្នាំ ខណៈជនរងគ្រោះ កំពុងជិះម៉ូតូនៅលេីដងផ្លូវចំណុចអូរអាម៉ន ភូមិព្រៃទទឹង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ហេីយប្លន់យកបាន៖ទូរស័ព្ទ០១គ្រឿង -អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១សន្លឹក, និងប្រាក់រៀលមួយ ចំនួន ។

ជនសង្ស័យឈ្មោះ រ៉េត បញ្ញាពេជ្រ ភេទប្រុស អាយុ២០ ឆ្នាំ រស់នៅចំណុចអន្លង់មៀន ភូមិគោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ ដំបង និងដកហូតបានសម្ភារៈរបស់ជនរងគ្រោះប្រគល់ជូនម្ចាស់វិញ។

ជនសង័្សយរូបនេះគឺជាមុខសញ្ញាថ្មីដែលទេីបផ្តេីមធ្វេីសកម្មភាពជាលេីកដំបូង ពេលនេះនគរបាលស្រុកបញ្ជូនមកផែនជំនាញអនុវត្តបន្តតាមផ្លូវច្បាប់ហេីយ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
