គ្រាន់តែមើលមុខសោះ ក្មេងទំនើង៦នាក់ ដេញកាប់ និង ដុតម៉ូតូជនរងគ្រោះ ត្រូវសម្ថកិច្ចក្របួច

ខេត្តត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី២៦ សីហា ២០២៥ កម្លាំងនគរបាលព្រហ្មទណ្ឌ កម្រិតស្រាលខេត្តត្បូងឃ្មុំ បានបង្ក្រាបក្រុមជនល្មើសក្មេងទំនើងចំនួន ៦ នាក់ ដែលប្រព្រឹត្តអំពើហិង្សា វាយដំ និងដុតម៉ូតូជនរងគ្រោះបានហើយ។

តាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក ឡាយ ឧត្តម ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអោយដឹងថា ក្រោយសាកសួរ ជនសង្ស័យបានសារភាពថា ពួកគេពិតជាបាធ្វើសកម្មភាព ជិះម៉ូតូដេញវាយ កាប់ និងដុតម៉ូតូជនរងគ្រោះទាំង៣នាក់ និងកាប់ទៅលើជនរងគ្រោះម្នាក់ របួសស្រាល ពិតប្រាកដមែនដោយគ្រាន់ តែជនរងគ្រោះជិះម៉ូតូមើលមុខរបស់ខ្លួន នៅចំណុចលើលេខ៧ ភូមិពោន ឃុំអញ្ជើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីយប់លំរងអាធ្រាត្រថ្ងៃទី២០ សីហា ២០២៥ ។
ដោយ: ជឿន សុធន




