ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ស្នើឱ្យរដ្ឋបាលក្រុង- ស្រុក ត្រូវពន្លឿនការងារកសាងកម្មវិធីវិនិយោគរបស់ខ្លួន ដើម្បីឱ្យទាន់ពេលវេលា

កំពង់ចាម ៖  អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានស្នើឱ្យរដ្ឋបាលក្រុង- ស្រុក ត្រូវពន្លឿនការងារ​ កសាងកម្មវិធីវិនិយោគរបស់ខ្លួន ដើម្បីឱ្យទាន់ពេលវេលា ស្របតាមច្បាប់ជាធរមាន និងដើម្បីឱ្យកម្មវិធីវិនិយោគបីឆ្នាំ រំកិលរបស់រដ្ឋបាលក្រុង-ស្រុក មានសង្គតិភាពជាមួយនឹងកម្មវិធីវិនិយោគបីឆ្នាំ រំកិលរបស់រដ្ឋបាលខេត្ត។

លោកអភិបាលខេត្តបានលើកឡើងដូច្នេះ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២៥ នៅមន្ទីរផែនការខេត្ត ក្នុងវេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆាំ្នរំកិល ២០២៦-២០២៨ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ និងផ្សព្វផ្សាយសៀវភៅផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ ២០២៥-២០២៩ របស់រដ្ឋបាលខេត្តកំពង់ចាម។

ផ្ទាំងពាណិជ្ជកម្ម

លោកអភិបាលខេត្ត បានមានប្រសាសន៍ថា ដើម្បីចូលរួម សម្រេចបាននូវយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយ នានារបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តកំពង់ចាម បាននឹងកំពុងរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ ដែលជាផែនទីតម្រង់ទិស ក្នុងការអនុវត្តមុខងារ ភារកិច្ចរបស់មន្ទីរ-អង្គភាព និងស្ថាប័នពាក់ព័ន្ធដែលស្ថិត ក្នុងដែនសមត្ថកិច្ច របស់រដ្ឋបាលខេត្ត ។ មិនតែប៉ុណ្ណោះរដ្ឋបាលខេត្ត បានខិតខំជំរុញការអភិវឌ្ឍន៍ លើកទឹកចិត្តដល់ ការវិនិយោគរបស់វិស័យឯកជន និងពង្រីកតំបន់សេដ្ឋកិច្ចពិសេសតាមដងទន្លមេគង្គ ការធ្វើធុរកិច្ច ពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ប្រព័ន្ធនវានុវត្តន៍ឌីជីថល និងរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីចូលរួម សម្រេចបានចក្ខុវិស័យ ជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ខេត្តកំពង់ចាម ត្រូវការចំណូលផលិតផល ក្នុងស្រុកសរុប ក្នុងរង្វង់ ៥,០០០ លានដុល្លារ ដែលប្រជាជនម្នាក់ៗទទួលបានចំណូលក្នុងរង្វង់ ៤,០០០ ដុល្លារក្នុងមួយឆ្នាំ។

To Top