អភិបាលខេត្តមណ្ឌលគិរី បើកហឹបវិញ្ញាសារ ប្រឡងសញ្ញាប័ត្រទុតិយភូមិ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុនសែនមណ្ឌលគិរី

មណ្ឌលគិរី៖ លោកថង សាវុន អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយអភិបាលរងខេត្ត អស់លោក លោកស្រី ជាច្រើនរូបទៀត បានផ្តល់វត្តមាន បើកហឹបវិញ្ញាសារ ប្រឡងសញ្ញាប័ត្រទុតិយភូមិ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុនសែនមណ្ឌលគិរី នាព្រឹកថ្ងៃទី២៨ សីហាឆ្នាំ២០២៥នេះ។
សូមជម្រាបបន្ថែមថាបេក្ខជន បេក្ខនារី ដែលត្រូវប្រឡងក្នុងមណ្ឌលវិទ្យាល័យ មណ្ឌលគិរីមានចំនួន៧២៣នាក់ ក្នុងនោះមានបេក្ខនារីចំនួន៤០៥នាក់៕




