ព័ត៌មានជាតិ

លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ អញ្ជើញបើកប្រអប់វិញ្ញាសារ ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥!

ព្រះវិហារ ៖ លោក គីម រិទ្ធី អភិបាលខេត្ត ព្រះវិហារ បានអញ្ជើញ ផ្ដល់កិត្តិយសបើកប្រអប់វិញ្ញាសារ ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិឆ្នាំ ២០២៥ នាព្រឹកថ្ងៃទី ២៨ ខែ សីហាឆ្នាំ ២០២៥ នៅមណ្ឌលអនុវិទ្យាល័យ ហ៊ុនសែនត្បែងមានជ័យក្រុងនិងខេត្តព្រះវិហារ ដែលជាថ្ងៃទី១ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

ផ្ទាំងពាណិជ្ជកម្ម

នាឱកាសនោះលោក ក៏បានផ្ដល់នៅការលើកទឹកចិត្តដល់សិស្សានុសិស្សព្រមទាំង បានផ្តាំផ្ញើដល់បេក្ខជន ប្រឡងទាំងអស់ ត្រូវខិតខំបញ្ចេញឱ្យអស់ពីសមត្ថភាព និងចំណេះដឹងក្នុងការប្រឡង ដើម្បីទទួលបានលទ្ធផលល្អគ្រប់ៗគ្នា ជាពិសេសត្រូវគោរពតាមការណែនាំ របស់គណៈមេប្រយោគឱ្យបានល្អភ្ជាប់ខ្ជួនជានិច្ច ៕
ដោយ.សួន ពិសិត ព្រះវិហារ

To Top