ព័ត៌មានជាតិ

អាជ្ញាធរខេត្តមណ្ឌលគិរី បើកអង្គប្រជុំមួយ ស្តីពីការស្នើសុំបង្កើត ទីបញ្ជាការ ការពារព្រំដែនថ្មីបន្ថែម

មណ្ឌលគិរី ៖ ទីបញ្ជាការកងអនុសេនាធំ ការពារព្រំដែនថ្មីមួយ ដែលចំណុះឲ្យផ្នែកសឹករង ស្រុកកោះញែក កំពុងត្រូវបានស្នើរសុំបង្កើតឡើង នៅចំណុចភូមិអន្ទះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។

នេះបើយោងទៅលើស្មារតី នៃកិច្ចប្រជុំមួយ នៅព្រឹកថ្ងៃទី២៨សីហា ក្រោមវត្តមានលោកងិន សុវិមាន អភិបាលរងខេត្ត និងក៏មានការចូលរួម ពីលោកមេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងខេត្ត​ លោកនាយករង រដ្ឋបាលសាលាខេត្ត លោកប្រធាន-អនុប្រធានមន្ទីរ អង្គភាព​ពាក់ព័ន្ធ​ លោកអភិបាលស្រុក មេឃុំ លោកនាយក ទីចាត់ការអន្តរវិស័យ និងមន្ត្រីជំនាញពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំ សុខដុម អគាររដ្ឋបាលខេត្ត។

ផ្ទាំងពាណិជ្ជកម្ម

ទីបញ្ជាការថ្មីនេះ ប្រសិនបើកើតជារូបរាងឡើងមែននោះ គឺអាចស្ថិតក្នុងតំបន់ នៃដែនជម្រកសត្វព្រៃស្រែពក ក្រោមដែនសមត្ថកិច្ច នៃក្រសួងបរិស្ថានផងដែរ ៕

ដោយ៖ចាន់បុត្រ

To Top