រុស្សីបើកការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធផែ ដែលប្រើប្រាស់ដោយកងកម្លាំងយោធាអ៊ុយក្រែន

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កងកម្លាំងរុស្ស៊ីបានធ្វើការវាយប្រហាររយៈចម្ងាយឆ្ងាយទៅលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែអ៊ុយក្រែនដែលប្រើប្រាស់ដោយយោធារបស់ទីក្រុងគៀវ។
ការប្រកាសដែលត្រូវបានធ្វើឡើងដោយក្រសួងការពារជាតិរុស្សីបាននិយាយទៀតថា យន្តហោះយុទ្ធសាស្ត្ររុស្ស៊ី យន្តហោះគ្មានមនុស្សបើក មីស៊ីលនិងកាំភ្លើងធំបានវាយប្រហារគោលដៅឆ្នេរសមុទ្រ ។ ទោះយ៉ាងណាក៏ដោយ ទាំងកន្លែងលាក់ខ្លួនពិតប្រាកដនៃគោលដៅ ឬព័ត៌មានលម្អិតផ្សេងទៀតមិនត្រូវបានផ្តល់ឱ្យទេ។
ក្រសួងបានបន្ថែមថា មូលដ្ឋានទ័ពអ៊ុយក្រែន និងយុទ្ធជនបរទេសជាង ១៥០ទីតាំង ក៏ត្រូវបានវាយប្រហារផងដែរ។
ទន្ទឹមនឹងនេះ ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបានចែករំលែករូបភាពនៃអគ្គីភ័យដ៏ធំនៅក្នុងតំបន់ឆ្នេរ Odessa ។ ក្រុមហ៊ុនថាមពល DTEK បាននិយាយថា រោងចក្រថាមពលរបស់ខ្លួនចំនួន៤នៅក្នុងតំបន់ត្រូវបានវាយប្រហារពេញមួយយប់ដោយកម្លាំងរុស្សី។
គួរឲ្យដឹងដែរថាអស់រយៈពេលជាច្រើនខែ ប្រទេសរុស្ស៊ីបានកំណត់គោលដៅលើទីតាំងឧស្សាហកម្មដែលទាក់ទងនឹងយោធារបស់អ៊ុយក្រែន សហគ្រាសការពារជាតិ ក៏ដូចជាកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធថាមពល។
ទីក្រុងមូស្គូបាននិយាយថា ការវាយប្រហារនេះគឺជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ុយក្រែននៅក្នុងប្រទេសរុស្ស៊ី ដែលជារឿយៗប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងតំបន់លំនៅដ្ឋាន ប៉ុន្តែបានអះអាងថា វាមិនសំដៅទៅលើជនស៊ីវិលនោះទេ៕
ប្រែសម្រួល៖ ស៊ុនលី
