ព័ត៌មានជាតិ

បទល្មើសនេសាទ នៅបន្តកើតមានឡើង លើផ្ទៃបឹងទន្លេសាប ក្នុងឃុំពាមបាង ស្រុកស្ទោង​

កំពង់ធំ​: ចាប់តាំងពីរដូវបិទការនេសាទ រហូតមកទល់នឹង ពេលបច្ចុប្បន្ននេះសង្កេតឃើញថា កម្លាំងចម្រុះនិងមន្ត្រីជំនាញ ជលផលតែងតែចុះអន្តរាគមន៍និង ប្រតិបត្តិការដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសនេសាទ ជាទូទៅនៅលើផ្ទៃបឹងទន្លេសាប ជាបន្តបន្ទាប់ក៏ប៉ុន្តែបទល្មើសនេសាទ នៅតែកើតមានឡើងដដែលជាដដែល។

យោងតាមការរៀប រាប់ពីប្រជានេសាទ ដែលប្រកបមុខរបរនេសាទ លើផ្ទៃបឹងទន្លេសាបបានឲ្យដឹងថា​ ពួកគាត់ប្រកបមុខ របរនេសាទ ដែលល្មើសទៅនឹងច្បាប់ជលផលនេះ គឺពួកគាត់ បានលួចដាក់មិនឱ្យជំនាញ ជលផលក៏ដូចជាកម្លាំង ចម្រុះដឹងនោះដែរ គឺពួកគាត់លប លួចដាក់តែប៉ុណ្ណោះ ពីព្រោះការដាក់ របស់ពួកគាត់គឺខុស ទៅនឹងលក្ខណៈបច្ចេកទេស ច្បាប់ជលផល។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ផងដែរថាបើទោះបីជា ប្រជានេសាទ លួចប្រកបមុខរបរនេសាទ ដោយល្មើសទៅនឹងច្បាប់ជលផល យ៉ាងណាក៏ដោយក៏សង្កេតឃើញថា ការដាក់របស់ពួកគាត់មានទំហំធំ ហើយលាតសន្ធឹងវែង ដែលមិនអាចលាក់ពីភ្នែកមជ្ឈដ្ឋានទូទៅបាននោះទេ៕ ដោយ:សំនៀង

To Top