សម្ដេចធិបតី៖ ការបង្កើតក្រុមអ្នកសង្កេតការណ៍ អាស៊ាន (AOT) ឱ្យបានឆាប់ គឺជាការចាំបាច់មិនអាចខ្វះបាន ក្នុងការស្ដារសន្តិភាព ស្ថិរភាព និងប្រក្រតីភាព នៅតាមព្រំដែន

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ឱ្យបានឆាប់ គឺជាការចាំបាច់មិនអាចខ្វះបាន ក្នុងការស្ដារសន្តិភាព ស្ថិរភាព និងប្រក្រតីភាពនៅតាមព្រំដែន។

សូមរំលឹកថា ក្រោយមានបទឈប់បាញ់ភាគីកម្ពុជា បានអនុវត្តន៍បានយ៉ាងល្អ និងរក្សាភាពអត់ធ្មត់ខ្ពស់ ចំពោះសកម្មភាពបង្កហេតុរបស់ភាគីថៃ ដែលបានបន្តឈ្លានពានចូលទឹកដីកម្ពុជា តាមរយៈការរាយបន្លាលួស ដាក់កង់ឡាន ហ៊ុំព័ត្រយកផ្ទះប្រជាពលរដ្ឋខ្មែរនៅក្នុងភូមិជោគជ័យនិងព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាពិសេសការចល័តទ័ព រហូតឈានដល់មានការផ្ទុះគ្រាប់មីន នៅតាមបន្ទាប់ព្រំដែន ហើយទម្លាក់កំហុសចោទមកលើកម្ពុជា ។

ក្នុងជំនួបជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិននៅទីក្រុងធានជីន នៃសាធារណ រដ្ឋប្រជាមានិតចិនសម្ដេចធិបតី បានគូសបញ្ជាក់ថា «ការគាំទ្រឥតងាករេ របស់ប្រទេសចិន ដល់ការអនុវត្តពេញលេញ នៃកិច្ចព្រមព្រៀងបទឈប់ បាញ់ យន្តការត្រួតពិនិត្យ របស់អាស៊ាន ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី និងការបង្កើតក្រុមអ្នក សង្កេតការណ៍អាស៊ាន(AOT)ឱ្យបានឆាប់ គឺជាការចាំបាច់មិនអាចខ្វះបាន ក្នុងការស្ដារសន្តិភាព ស្ថិរភាព និងប្រក្រតីភាពនៅតាមព្រំដែន» ៕



