ព័ត៌មានជាតិ

ក្រុមហ៊ុន Vietjet ប្រកាសដាក់ដំណើរការផ្លូវហោះហើរថ្មីស្របពេលការធ្វើសវនកម្មបង្ហាញលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំនៅឆមាសទីមួយនៃឆ្នាំ 2025 ការបន្តបង្កើនកងនាវាអាកាសចរនិងការពង្រីកបណ្តាញជាសកល

ភ្នំពេញ៖ ថ្ងៃទី 01 ខែកញ្ញា ឆ្នាំ 2025 ក្រុមហ៊ុន Vietjet បានចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ខ្លួនសម្រាប់ឆមាសទីមួយនៃឆ្នាំ 2025 ដោយបង្ហាញពីកំណើនប្រាក់ចំណូល និងវត្តមានជាសកលដ៏រឹងមាំ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏បានប្រកាសពីសេវាកម្មហោះហើរផ្ទាល់ថ្មីដែលតភ្ជាប់ទីក្រុងហូជីមិញ ដែលជាមជ្ឈមណ្ឌុលសេដ្ឋកិច្ចដ៏ធំរបស់ប្រទេសវៀតណាម ជាមួយនឹងទីក្រុងម៉ានីលរដ្ឋធានីនៃប្រទេសហ្វីលីពីន ដែលគ្រោងនឹងចាប់ផ្តើមនៅក្នុងខែវិច្ឆិកាខាងមុខនេះ។ សម្រាប់អ្នកដំណើរកម្ពុជា ផ្លូវហោះហើរថ្មីនេះផ្តល់នូវភាពបត់បែនកាន់តែច្រើនក្នុងការធ្វើដំណើររវាងប្រទេស ដែលជាប្រទេសប្រជុំដោយកោះធម្មជាតិដ៏ស្រស់ស្អាតដែលគេហៅថា “កោះនៃស្នាមញញឹម”។

កំណើនអាជីវកម្មដ៏រឹងមាំ និងចក្ខុវិស័យយុទ្ធសាស្ត្រដ៏ច្បាស់លាស់

លទ្ធផលសវនកម្មរបស់ក្រុមហ៊ុន Vietjet បានបង្ហាញថា ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ប្រាក់ចំណូលដឹកជញ្ជូនតាមផ្លូវអាកាសរបស់ Vietjet ឈានដល់ 35.601 ពាន់ពាន់លានដុង (ប្រហែល 1.35 ពាន់លានដុល្លារ) ជាមួយនឹងប្រាក់ចំណេញមុនបង់ពន្ធជិត 1.6 ពាន់ពាន់លានដុង (ប្រហែល 60.71 លានដុល្លារ) ដែលឆ្លុះបញ្ចាំងពីការកើនឡើង 37ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ ប្រាក់ចំណូលរួមមានចំនួន 35.837 ពាន់ពាន់លានដុង (ប្រហែល 1.36 ពាន់លានដុល្លារអាមេរិក) ជាមួយនឹងប្រាក់ចំណេញមុនការបង់ពន្ធលើសពី 1.651 ពាន់ពាន់លានដុង (ប្រហែល 62.65 លានដុល្លារ) ដែលជាកំណើនដ៏គួរឱ្យកត់សម្គាល់ 65 ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ក្នុងអំឡុងពេលនេះ ក្រុមហ៊ុន Vietjet បានដំណើរការជើងហោះហើរចំនួន 79,000 ដែលដឹកអ្នកដំណើរ 14.4 លាននាក់ ខណៈពេលដែលបានបង់ពន្ធ និងថ្លៃសេវាផ្សេងៗជូនជាតិជាង 4.528 ពាន់ពាន់លានដុង (ប្រហែល 171.82 លានដុល្លារអាមេរិក)។ សូចនាករហិរញ្ញវត្ថុដ៏រឹងមាំ និងទ្រព្យសម្បត្តិរួមលើសពី 112 ពាន់ពាន់លានដុង (ប្រហែល 4.25 ពាន់លានដុល្លារ) បញ្ជាក់ពីស្ថិរភាព និងយុទ្ធសាស្រ្តកំណើនរយៈពេលវែងរបស់ Vietjet។

Vietjet ក៏កំពុងជំរុញការពង្រីកកងនាវាអាកាសចររបស់ខ្លួន និងវត្តមានឈរនៅលើទីផ្សារដ៏រឹងមាំជាសកលផងដែរ។ នៅក្នុងឆមាសទីមួយនៃឆ្នាំ 2025ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានបញ្ជាទិញបន្ថែមយន្តហោះ A330neo ចំនួន 20 គ្រឿង ពីក្រុមហ៊ុន Airbus ដែការបញ្ជាទិញសរុបគឺមានចំនួន 40 គ្រឿងដែលជាការបញ្ជាទិញ យន្តហោះម៉ាក A330neo ដ៏ធំបំផុតនៅទូទាំងពិភពលោក។ នៅក្នុងកម្មវិធី Paris Air Show ក្រុមហ៊ុន Vietjet បានចុះកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រ ទិញយន្តហោះ A321neo ចំនួន 100 គ្រឿងជាមួយនឹងជម្រើសទិញចំនួន 50 បន្ថែមទៀតដែលជាប់ចំណាត់ថ្នាក់ក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍កំពូលទាំង 10 នៅលើពិភពលោកទាក់ទងនឹងការបញ្ជាទិញយន្តហោះ។ ក្រុមហ៊ុនអាកាសចរណ៍Vietjet ក៏បានពង្រឹងប្រតិបត្តិការជាមួយយន្តហោះដែលមានតួធំទូលាយរបស់ខ្លួនជាមួយក្រុមហ៊ុន Rolls-Royce ដោយចុះហត្ថលេខាលើម៉ាស៊ីន Trent 7000 ចំនួន 40 គ្រឿង ដើម្បីផ្តល់ថាមពលដល់យន្តហោះ A330neo របស់ខ្លួន។

ក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ក្រុមហ៊ុន Vietjet បានចាប់ផ្តើមសាងសង់ជាផ្លូវការនូវមជ្ឈមណ្ឌលបច្ចេកទេសថែទាំយន្តហោះរបស់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Long Thanh ថ្មី ដែលត្រូវបានរចនាឡើងដើម្បីផ្តល់សេវាយន្តហោះរហូតដល់ 10 គ្រឿងក្នុងពេលដំណាលគ្នាតាមស្តង់ដារអន្តរជាតិ។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏បានដាក់ឱ្យដំណើរការនូវប្រតិបត្តិការលើការផ្តល់សេវាកម្មដោយខ្លួនឯងនៅអាកាសយានដ្ឋានធំៗរបស់វៀតណាម ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ និងបទពិសោធន៍កាន់តែប្រសើរជូនអ្នកដំណើរ។

Vietjet បន្តបង្ហាញពីយុទ្ធសាស្ត្រកំណើនយ៉ាងស្វាហាប់ និងមហិច្ឆតាជាសកលដែលត្រូវបានទទួលស្គាល់ថាជា “ក្រុមហ៊ុនដឹកជញ្ជូនដែលមានតម្លៃទាបបំផុតលើពិភពលោក” ដោយ AirlineRatings និងជាប់ចំណាត់ថ្នាក់ដោយ Forbes Vietnam ក្នុងចំណោមសហគ្រាសដែលរកចំណូលបានច្រើនជាងគេបំផុតទាំង 5 ក្នុងឆ្នាំ 2024 និងក្រុមហ៊ុនដែលបានចុះផ្សាយក្នុងបញ្ជីក្រុមហ៊ុនល្អបំផុតទាំង 50 ក្នុងឆ្នាំ 2025។

ផ្ទាំងពាណិជ្ជកម្ម

ការហោះហើរជាលើកដំបូងទៅកាន់ប្រទេសហ្វីលីពីន

ជាមួយនឹងមូលដ្ឋានគ្រឹះហិរញ្ញវត្ថុដ៏រឹងមាំរបស់ខ្លួន ការវិនិយោគកងនាវាអាកាសចរ និងការបើកដំណើរការផ្លូវហោះហើរថ្មី រួមទាំងសេវាដឹកអ្នកដំណើរពីទីក្រុងហូជីមិញ-ម៉ានីល Vietjet គ្រោងនឹងពន្លឿនការពង្រីកបណ្តាញហោះហើរក្នុងតំបន់ និងពិភពលោករបស់ខ្លួនបន្ថែមទៀត ដែលជួយជំរុញពង្រឹងតួនាទីរបស់វៀតណាមឱ្យក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ដែលកំពុងមានកំណើនឥតឈប់ឈរ។

សេវាកម្មដឹកអ្នកដំណើរលើផ្លូវហោះហើរថ្មីនេះ នឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ 2025 ជាមួយនឹងជើងហោះហើរទៅមកចំនួន 5 ដងក្នុងមួយសប្តាហ៍ ដែលជាការតភ្ជាប់ដោយផ្ទាល់ជាលើកដំបូងដែលមិនធ្លាប់មានរបស់ Vietjet រវាងប្រទេសវៀតណាម និងហ្វីលីពីន។ ការដាក់បន្ថែមផ្លូវហោះហើរត្រង់ថ្មីនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងការពង្រីកជើងហោះហើររបស់ខ្លួននៅក្នុងតំបន់ និងសម្របសម្រួលការធ្វើដំណើរ ពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌ឱ្យកាន់តែល្អប្រសើរថែមទៀត។

ដោយសារទីក្រុងហូជីមិញនៅជិតប្រទេសកម្ពុជា អ្នកដំណើរពីប្រទេសកម្ពុជាអាចភ្ជាប់ទៅកាន់ទីក្រុងម៉ានីលតាមរយៈទីក្រុងធំបំផុតរបស់ប្រទេសវៀតណាមជាមួយនឹងផ្លូវហោះហើរថ្មីរបស់ Vietjet ។ លើសពីនេះ ក្រុមហ៊ុនអាកាសចរណ៍នេះធ្វើប្រតិបត្តិការជើងហោះហើរប្រចាំថ្ងៃរវាងខេត្តសៀមរាប និងទីក្រុងហាណូយ ដោយផ្តល់ឱ្យប្រជាជនកម្ពុជានូវឱកាសកាន់តែច្រើនក្នុងការទស្សនារដ្ឋធានីរបស់ប្រទេសវៀតណាម និងគោលដៅទេសចរណ៍ដ៏ពេញនិយមជាច្រើនទៀតនៅទូទាំងអាស៊ីប៉ាស៊ីហ្វិក តាមរយៈបណ្តាញហោះហើរដ៏ធំទូលាយរបស់ក្រុមហ៊ុន Vietjet ។

ឥឡូវនេះ លោកអ្នកអាចកក់សំបុត្របានហើយ ជាមួយនឹងតម្លៃប្រូម៉ូសិនពិដេសចាប់ពី USD0 (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវា) ឡើងទៅ ដែលផ្តល់ជូនជារៀងរាល់ថ្ងៃចន្លោះពីម៉ោង 12:00 PM ដល់ 2:00 PM (GMT+7) តាមរយៈគេហទំព័រផ្លូវការរបស់ Vietjet ចាប់ពីថ្ងៃទី 22 ខែវិច្ឆិកា ឆ្នាំ 2025ដល់ថ្ងៃទី 29 ខែមីនា ឆ្នាំ 2026 (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)។

ធ្វើដំណើរបានកាន់តែទូលំទូលាយរបស់អ្នកជាមួយ Vietjet —ធ្វើដំណើរកាន់តែច្រើន ផ្សារភ្ជាប់ទំនាក់ទំនងបានកាន់តែច្រើន និងស្វែងរកជម្រើសកម្សាន្តបានកាន់ច្រើនថែមទៀត។

ព័ត៌មានលម្អិតអំពីការធ្វើដំណើរផ្លូវហោះហើរថ្មី

ផ្លូវហោះហើរជើងហោះហើរចេញដំណើរ  ចុះចត
(ម៉ោងក្រុងស្រុក)
ថ្ងៃធ្វើដំណើរ
ទីក្រុងហូជីមិញ – ទីក្រុងម៉ានីលVJ85823:05  02:50 (+1)ថ្ងៃចន្ទ ថ្ងៃពុធ ថ្ងៃព្រហស្បតិ៍ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ
ទីក្រុងម៉ានីល​ – ទីក្រុងហូជីមិញVJ85903:45  05:30ថ្ងៃចន្ទ ថ្ងៃអង្គារ ថ្ងៃព្រហស្បតិ៍ថ្ងៃសុក្រ និងថ្ងៃអាទិត្យ
To Top