គ្រឿងញៀនជាង ៣ គីឡូក្រាមត្រូវបាននគរបាលបង្រ្កាបនៅស្រុកបវេល

នាវេលាម៉ោង០៣ និង៥០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥នេះ អនុវត្តតាមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងទទួលផែន ដឹកនាំធ្វើការបង្រ្កាបករណីជួញដូរដោយខុស ច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនមុខសញ្ញាចំនួន ០២នាក់នៅឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។

សមត្ថកិច្ចដកហូតបាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន០៣ថង់ធំៗនិង០១ថង់កណ្តាល មាន ទម្ងន់ ៣០៣១,៣៧ក្រាម(ថ្នាំសុទ្ធ)
-ទូរស័ព្ទដៃចំនួន ០២គ្រឿង
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង
-ថង់ប្លាស្ទិចតូចៗពណ៌សមួយចំនួន
-ម៉ូតូចំនួន០២គ្រៀង
ពេលនេះជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចបន្តស្រាវជ្រាវដេីម្បីបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមផ្លូវច្បាប់៕
ដោយ៖ ណារិទ្ធ|បាត់ដំបង|ដើមអម្ពិល
