អភិបាលខេត្តបាត់ដំបង ចុះពិនិត្យស្ថានភាពទឹក តាមបណ្តោយដងស្ទឹងសង្កែ ដែលឡេីងដល់កម្រិតប្រុងប្រយ័ត្ន

បាត់ដំបង ៖ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ នេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារ នៃមន្ទីជំនាញពាក់ព័ន្ធនានា ក្នុងខេត្ត ចុះត្រួតពិនិត្យស្ថានភាពទឹក តាមបណ្តោយដងស្ទឹងសង្កែ ក្រុងបាត់ដំបង និងបន្តចុះត្រួតពិនិត្យស្ថានភាពទឹក នៅទំនប់ស្ទាក់ទឹកសាលាតាអន ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

បើតាមការបញ្ជាក់ របស់លោកអភិបាលខេត្ត បានឱ្យដឹងថា កំពស់ទឹកស្ទឹងសង្កែក្នុងក្រុងបាត់ដំបង ដល់កម្រិតប្រុងប្រយ័ត្នហើយ តែនឹងស្រកចុះវិញឆាប់ៗនេះ បើផ្នែកខាងលើមិនមានភ្លៀងបន្ថែមទេ ។ សូមបងប្អូននៅតាមដងស្ទឹង ពិសេសស្រុកឯកភ្នំ មេត្តាប្រុងប្រយ័ត្នខ្ពស់។








ដោយ៖ ណារិទ្ធ ដើមអម្ពិល
