ឧបនាយករដ្ឋមន្ត្រី ស សុខា អញ្ជើញប្រកាសចូលកាន់មុខតំណែង លោកស្រី ឈី វ៉ា ជាអភិបាលខេត្តកោះកុងថ្មី

កោះកុង ៖ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ លោក ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធី “ប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តកោះកុង” នៅសាលមហោស្រពសាលាខេត្តកោះកុង។

សូមបញ្ជាក់ថា លោកស្រី ឈី វ៉ា ត្រូវបានតែងតាំង ជាអភិបាលខេត្តកោះកុង ជំនួសលោកស្រី មិថុនា ភូថង ដែលត្រូវបានតែងតាំងតួនាទីថ្មី ជារដ្ឋលេខាធិការ នៃក្រសួងកិច្ចការនារី៕








