ឃាត់ខ្លួនជនសង្ស័យ 5នាក់ ពាក់ពន្ធគ្រឿងញៀន

ខេត្តបាត់ដំបង៖ លោកអនុសេនីយ៍ឯកសុខ លី មេបញ្ជាការកងរាជអាវុធហត្ថស្រុកសំពៅលូន ដឹកនាំកម្លាំងចុះបង្ក្រាប ករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី៣០.ខែសីហា.ឆ្នាំ២០២៥ នៅចំណុច ភូមិទួលជ្រៃ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងកម្លាំងអាវុធហត្ថស្រុកសំពៅលូន សហការណ៍ ការិយាល័យជំនាញរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៥ នាក់៕


-វត្ថុតាងដកហូត
១.គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌ ស ថ្លា ម៉ាទឹកកក (ICE) ចំនួន ០៣កញ្ចប់ និង ៤៥បំពង់បឺត ទម្ងន់សរុប ១៧.៩៧ក្រាម (ថ្លឹងទាំងសំបក) ។
២.រថយន្ត ចំនួន ០១គ្រឿង
៣.ម៉ូតូ ចំនួន ០៣គ្រឿង
៤.ទូរស័ព្ទ ចំនួន ០៥គ្រឿង
៥.កាំភ្លើងកែច្នៃចំនួន ០១ដើម
៦.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១
៧.ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន ០១
ជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅការិយាល័យជំនាញ ចាត់ការតាមនិតិវិធីច្បាប់


អត្ថបទនេះ÷ ខេម៉ា | ដើមអម្ពិល
