ព័ត៌មានជាតិ

គ្រឿងញៀនទម្ងន់​ 3031,37 ក្រាមត្រូវបានសមត្ថកិច្ចនគរបាលបង្រ្កាបដកហូតនៅស្រុកបវេល រួមជាមួយមុខសញ្ញាចំនួន ០២នាក់៖

នាវេលាម៉ោង​០៣ និង៥០នាទីទៀបភ្លឺ​ ឈានចូលថ្ងៃទី​០១ ខែកញ្ញា​ ឆ្នាំ២០២៥នេះ ​អនុវត្តតាមការចង្អុលដឹកនាំរបស់លោកឧត្តម​សេ​នីយ៍ ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរ​បាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងទទួលផែន ដឹកនាំធ្វើការបង្រ្កាបករណីជួញដូរដោយខុស ច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង និងឃ-ាត់ខ្លួ-នមុខសញ្ញាចំនួន​០២នាក់នៅឃុំបវេល​ ស្រុកបវេល​ ខេត្តបាត់​ដំបង។

សមត្ថកិច្ចដកហូតបាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ម៉ាទឹកកក ICE ចំនួន០៣ថង់ធំៗនិង០១ថង់កណ្តាល មាន ទម្ងន់ ៣០៣១,៣៧​ក្រាម(ថ្នាំសុទ្ធ)
-ទូរស័ព្ទដៃចំនួន ០២គ្រឿង
-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង
-ថង់ប្លាស្ទិចតូចៗពណ៌សមួយចំនួន
-ម៉ូតូចំនួន០២គ្រៀង

ផ្ទាំងពាណិជ្ជកម្ម

ពេលនេះជនសង័្សយនិងវត្ថុតាងសមត្ថកិច្ចបន្តស្រាវជ្រាវដេីម្បីបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាម​ផ្លូវច្បាប់៕

ដោយ៖ ណារិទ្ធ|បាត់ដំបង|ដើមអម្ពិល

To Top