ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ជំរុញអ្នកដឹកនាំសុខាភិបាល គ្រប់ឋានានុក្រម ត្រូវមានភាពសកម្មជានិច្ច

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញចែករំលែកបទពិសោធន៍នៃភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ និងលទ្ធិសម្ភារៈនិយមវិចារវិទ្យា ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាលនាថ្ងៃ២ កញ្ញា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឲ្យអ្នកដឹកនាំសុខាភិបាល គ្រប់ឋានានុក្រមស្ថិតនៅក្នុងភាពសកម្មជានិច្ច ជាពិសេសក្នុងកាលៈទេសៈដែលមានឧបសគ្គរារាំងចំពោះមុខ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលេច នូវភាពចាំបាច់នៃការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំសុខាភិបាល គ្រប់ជាន់ថ្នាក់ក្នុងការចូលរួមបង្កើត លទ្ធភាពដែលធ្វើឲ្យវិស័យសុខាភិបាល អាចមានភាពរីកចំរើន នាពេលកន្លងមកនឹងទៅអនាគត ។

ផ្ទាំងពាណិជ្ជកម្ម

សាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកឡើងចំណុចគន្លឹះ២នៃចំណុចគន្លឹះចំនួន៨ ដែលអ្នកដឹកនាំម្នាក់ៗត្រូវបំពេញ ដើម្បីក្លាយទៅជាអ្នកដឹកនាំស្ថិតនៅក្នុងភាព ។ ចំណុចគន្លឹះទាំង២ រួមមាន៖ អ្នកដឹកនាំត្រូវមានការត្រៀមខ្លួន និងរស់រវើកជាប់ជានិច្ចទៅលើកត្តាផ្សេងៗដែលអាចប៉ះពាល់ដល់ភាពជោគជ័យ ឬបរាជ័យរបស់គម្រោងការងារ , អ្នកដឹកនាំត្រូវមានការព្យាយាមស្វិតស្វាញ និងប្រកាន់យកឥរិយាបទវិជ្ជមានពេលប្រឈមនឹងឧបសគ្គចំពោះមុខ។ ក្រៅពីចំណុចគន្លឹះលើភាព ជាអ្នកដឹកនាំទាំងពីរខាងលើនេះ សាស្រ្តាចារ្យ បានបន្តលើកយកទ្រឹស្តី នៃការយល់ដឹងរបស់មនុស្ស តាមលទ្ធិសម្ភារៈនិយម វិចារវិទ្យា ដោយធ្វើការពន្យល់ពីការវិវត្តន៍នៃការយល់ដឹង របស់មនុស្ស ដែលអាចកើតឡើងដោយការពិចារណាបែបសកម្ម និងការវិវត្តន៍របស់សង្គម និងពិភពលោក ៕

To Top