អភិបាលខេត្តព្រះវិហារ នាំយកព្រះរាជអំណោយនិងថវិការបស់សម្ដេចម៉ែចូលរួមមរណទុក្ខកងទ័ពពលីនៅសមរភូមិមុខ

ព្រះវិហារ៖ ព្រះរាជអំណោយរបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីចូលរួមរំលែកទុក្ខជាមួយគ្រួសារសពលោក ស្រី ចាន់ សុខរ៉ា ត្រូវជាកូនវីរៈយុទ្ធជន ចាន់ សូ ជាយោធាជួរមុខទិសមុំបីនៅហ្នឹងកន្លែងបុណ្យសពដែលមានទី តាំងស្ថិតនៅក្នុងវត្តទួលអណ្ដែត ទីរួមស្រុកជាំក្សាន្ត តាមរយៈលោក គីម ឫទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ នៅក្នុងនោះរួមមានថវិការបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចាន់មុន្នី ចំនួន 10 លានរៀល ដើម្បីផ្ដល់ជូននិងចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារសពលោកស្រី ចាន់ សុខរ៉ា បន្ថែមទៀតផងដែរ ព្រមទាំងសុំបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកស្រី.ចាន់សុខរ៉ា សូមឲ្យបានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕





ដោយ៖ សួន ពិសិតព្រះវិហារ,ដើមអំពិល
