លោក ឃឹម សុកខស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានបញ្ជាកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច សហការស្រាវជ្រាវនិងឃាត់ក្មេងទំនេីងម្នាក់ដែលធ្វេីការបង្ហោះម៉ូតូតាមផ្លូវសាធារណៈ មុខសាលាបឋម សិក្សា ស្ថិតនៅភូមិក្រាំងធំ ឃុំតាំងសំរោង ស្រុកភ្នំស្រួ ច ខេត្ដកំពង់ស្ពឺ អ្នកបង្ហោះម៉ូតូមានឈ្មោះ ធីម វ៉ាន់រាជ ភេទប្រុស អាយុ១៦ឆ្នាំ ។
សមត្ថកិច្ចបានធ្វេីការស្រាវជ្រាវក្រោយឃេីញប្រភព បណ្ដាញសង្គម ហ្វេសប៊ុកបានធ្វេីការបង្ហោះចែកចាយរូបភាពនៃសកម្មភាពខាងលេី ដោយដកហូតម៉ូតូ១គ្រឿង ម៉ាកនិច ពណ៌ខៀវ ផ្លាកលេខកំពង់ស្ពឺ1AA-2968 ទុករយៈពេល៩០ថៃ្ង និងបានធ្វេីការអប់រំ កិច្ចសន្យាប្រគល់ជូនអាណាព្យាបាលគ្រប់គ្រងមិនអោយប្រព្រឹត្ដទង្វេីបែបនេះ ជាលេីកទី២ឡើយ។
រាយការណ៍ដោយ /តែ ផានិត/ ដើមអំពិល



