រដូវត្រីពងកូន កម្លាំងជំនាញចម្រុះ បន្តចុះបង្ក្រាបបទល្មើស កាប់បំផ្លាញចោលឧបករណ៍ ស្បៃមុងខុសច្បាប់ នៅនឹងកន្លែង ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ!

កំពង់ធំ ះ លោក សៅ វណ្ណសិរីវុទ្ធ នាយសង្កាត់រដ្ឋបាលជលផល កំពង់ស្វាយលើ បានចូលរួម ជាមួយកម្លាំងគណៈបញ្ចាការឯកភាពរដ្ឋបាល ស្រុកកំពង់ស្វាយ ដឹកនាំដោយលោក ថន ពុទ្ធា អភិបាលរង នៃគណៈអភិបាលរង ស្រុកកំពង់ស្វាយ បានចុះត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ដីស្រែរបស់ប្រជាពលរដ្ឋ នៅចំណុចអាង ទឹក(472680,1400403) តាឃឹម ឃាង ស្ថិតនៅក្នុងភូមិសាស្រ្ភភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥ ។

កម្លាំងជំនាញចម្រុះបន្តចុះប្រតិបត្តិការ ចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ដែលប្រជានេសាទ ប្រើឧបករណ៍ខុសច្បាប់ ជាលទ្ធផលអនុវត្តបាន០១ករណី បានរុះរើនិងកាប់បំផ្លាញ ចោលឧបករណ៍នេសាទ ខុសច្បាប់របាំងសាច់អួនក្រឡាញឹកនៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញឹកចំនួន៣របាំង ប្រវែង៩០០ម៉ែត្រ ឡុកសាច់អួនចំនួន ៦គ្រឿង លូឬលបចំនួន១២មាត់ បង្គោលកូនឈើចំនួន២១០ដើម និងចាក់លែងកូនត្រីចំរុះទំងន់១៥ គីឡូក្រាមចូលទន្លេវិញ ៕ ដោយសំនៀង













