ព័ត៌មានជាតិ

អត្រាអ្នកអត់ការងារ ធ្វើនៅអាល្លឺម៉ង់ហក់ឡើងខ្ពស់បំផុត មិនធ្លាប់មានរយៈពេល ១០ឆ្នាំចុងក្រោយ

RT News

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTតួលេខផ្លូវការ ដែលចេញផ្សាយ កាលពីថ្ងៃសុក្របានបង្ហាញថា ភាពអត់ការងារធ្វើនៅក្នុងប្រទេស អាល្លឺម៉ង់បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។

របាយ​ការណ៍​ការងារ​បាន​កើត​ឡើង​ ខណៈ​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់​ ចុះ​របស់​ប្រទេស​នេះ​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​ក្នុង​រយៈពេល​បី​ឆ្នាំ​ជាប់​គ្នាមកហើយ ។

តួលេខបានបង្ហាញ ចំនួន អ្នកអត់ការងារធ្វើកើន ឡើងដល់ទៅ៣លាននាក់ក្នុងខែសីហា ជាលើកដំបូងចាប់ តាំងពីឆ្នាំ២០១៥។

ផ្ទាំងពាណិជ្ជកម្ម

ការកើនឡើងពីមួយខែទៅមួយខែមានចំនួន៤៦,០០០នាក់ ដែលធ្វើឲ្យចំនួនសរុប ចំនួនកើនឡើងទៅដល់ ៣,០២លាននាក់នៅក្នុងលក្ខខណ្ឌ ដែលមិនមានការកែតម្រូវ តាមរដូវកាល ឬប្រមាណជា៦,៤ភាគរយ នៃចំនួនប្រជាជនសរុប។

បើយោងតាមប្រធានទីភ្នាក់ងារការងារសហព័ន្ធលោក Andrea Nahles បានស្តីបន្ទោសទៅលើការ តស៊ូទីផ្សារការងារលើសេដ្ឋកិច្ចខ្សោយ របស់ប្រទេសអាល្លឺម៉ង់។ សេដ្ឋកិច្ចធំបំផុតរបស់សហភាពអឺរ៉ុប បានធ្លាក់ចុះ០,២ភាគរយក្នុងឆ្នាំ ២០២៤បន្ទាប់ពីបានធ្លាក់ចុះ ០,៣ភាគរយកាលពីនៅក្នុងឆ្នាំ២០២៣៕

ប្រែសម្រួល៖ស៊ុនលី

To Top