ព័ត៌មានជាតិ

លោក ខូយ រីដា ចុះពិនិត្យវឌ្ឍនភាព អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកពោធិ៍សាត់

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំក្រុមការងារ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព អគារពហុព្យាបាល និង សង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែក ខេត្តពោធិ៍សាត់ ដែលបាននិងកំពុងដំណើរការសាងសង់យ៉ាងមមាញឹក សម្រាប់បម្រើជាគុណប្រយោជន៍ ជួយលើកកម្ពស់ដល់វិស័យ សុខភាពសាធារណៈ ឱ្យកាន់តែប្រសើរឡើង។

សូមរំលឹកផងដែរថា គម្រោងសាងសង់អគារពហុព្យាបាល និងសង្គ្រោះបន្ទាន់ នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ មានទំហំ ៥៤ ម៉ែត្រ X ២២ម៉ែត្រ និងកម្ពស់ ៥ ជាន់ គឺជាគំនិតផ្តួចផ្តើមឡើងដោយ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងព្រះតេជគុណ ឥន្ទរោ នៅ សុគន្ធថៃ ហៅលោកតាហួ ព្រះចៅអធិការវត្តហង្សាបីតិ។

ផ្ទាំងពាណិជ្ជកម្ម

គម្រោងនេះ ត្រូវបានបើកការដ្ឋាន សាងសង់ កាលពីថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ២០២៥កន្លងទៅ បច្ចុប្បន្នបាននិងកំពុង ដំណើរការសាងសង់យ៉ាងមមាញឹក បានប្រមាណជា១៥ភាគរយហើយ ដែលត្រូវការកម្លាំងសាមគ្គីរបស់សប្បុរសជនទាំងក្នុង និងក្រៅខេត្ត ព្រមទាំងសប្បុរសជនក្រៅប្រទេស បន្តចូលរួម ចំណែកបរិច្ចាគធនធានហិរញ្ញវត្ថុ ដើម្បីសម្រេចបានជោគជ័យ៕

ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់

To Top